ជំនួយការការិយាល័យថ្នាក់ក្រោយបរិញ្ញាបត្រ (Career)

Posted: 03/03/2017

ជំនួយការការិយាល័យថ្នាក់ក្រោយបរិញ្ញាបត្រ ចំនួន ០១នាក់

តម្រូវការការងារ

  • កត់ត្រាកំណត់ហេតុអង្គប្រជុំ និងធ្វើរបាយការណ៍អង្គប្រជុំ
  • រៀបចំកម្មវិធីសិក្ខាសាលា និងការប្រជុំផ្សេងៗ
  • រៀបចំនិងផ្ទៀងផ្ទាត់ម៉ោងសាស្រ្តាចារ្យបង្រៀនដាក់ជូនការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
  • គ្រប់គ្រងថ្នាក់រៀន និងតាមដានបញ្ជីវត្តមានរបស់និស្សិតឲ្យមានប្រសិទ្ធភាព
  • តាមដាននិងកត់ត្រាម៉ោងបង្រៀនរបស់សាស្រ្តាចារ្យឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព
  • ធ្វើការទាក់ទង និងជូនដំណឹងដល់សាស្រ្តាចារ្យ និងនិស្សិតក្នុងករណីសាកលវិទ្យាល័យមានការកែប្រែកម្មវិធីអ្វីមួយចាំបាច់
  • ធ្វើរបាយការណ៍ប្រចាំសប្តាហ៍ និងប្រចាំខែស្តីពីការបង្រៀន និងបញ្ជីវត្តមានរបស់និស្សិត
  • បង្កើត អភិវឌ្ឍន៍កម្មវិធីសិក្សា និងរៀបចំផែនការទីផ្សារ
  • ជួយកិច្ចការផ្សេងៗតាមការស្នើសុំរបស់ប្រធានការិយាល័យដែលពាក់ព័ន្ធ

លក្ខខណ្ឌនៃការជ្រើសរើស

  • បេក្ខជនត្រូវមានអាយុចាប់ពី ២២ ឆ្នាំឡើងទៅ
  • បញ្ចប់កំរិតថ្នាក់បរិញ្ញាបត្រ ឬ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ឬអប់រំ ឬជំនាញដែលពាក់ព័ន្ធ
  • មានបទពិសោធន៍ការងារក្នុងវិស័យអប់រំយ៉ាងតិចពី១ឆ្នាំឡើងទៅ
  • មានអត្តចរិតស្លូតបូត ស្មោះត្រង់ ម៉ឺងម៉ាត់ ហ្មត់ចត់នឹងការងារ និងគោរពពេលវេលាធ្វើការងារ
  • មានឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ចំពោះការងារ
  • មានជំនាញទំនាក់ទំនងល្អ និងជំនាញដោះស្រាយបញ្ហាប្រកបដោយភាពឈ្លាសវៃ
  • អាចនិយាយ និងសរសេរភាសាអង់គ្លេសបានល្អ
  • មានជំនាញកុំព្យូទ័រ ផ្នែករដ្ឋបាល ( Microsoft Word, Excel, Internet and E-mail )
  • មានឆន្ទៈធ្វើការជាក្រុម
  • មានកាយសម្បទា និងសុខភាពល្អ
  • បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចមកដាក់ពាក្យដោយផ្ទាល់នៅការិយាល័យថ្នាក់ក្រោយបរិញ្ញាបត្រ ការិយាល័យរដ្ឋបាល និងធនធានមនុស្ស ឬការិយាល័យផ្តល់ព័ត៌មាន នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ឬអាចទំនាក់ទំនងតាមរយៈ ទូរសព្ទលេខ៖ ០៩៥ ៩១១ ៧៥៥ ឬតាមរយៈ Email: hr.recruitment@diu.edu.kh កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០១៧ វេលាម៉ោង ៥ល្ងាច

How to Apply

Interested candidate, please submit CV and Cover Letter via email or office address below. Only shortlisted candidates will be notified and contacted by phone or email for interview. Women are encouraged to apply.
Download Form
Tel: 095 911 755
Email: hr.recruitment@diu.edu.kh